ត្រូវបានបង្កើតឡើង
សាកលវិទ្យាល័យអន្តរជាតិ (IU) គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលមានទីតាំងគោលស្ថិតនៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដោយ ឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ អួន សាបូ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០០២ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយ រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ជាសាកលវិទ្យាធិការ។ សាកលវិទ្យាល័យអន្តរជាតិ ផ្តល់ការបណ្តុះបណ្តាលទាំងក្នុង វិស័យសុខាភិបាល និង ក្រៅវិស័យសុខាភិបាល ដោយមានកម្មវិធីសិក្សាចាប់ពី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។ និស្សិតក៏អាចចូលរួមកម្មសិក្សា និងអនុវត្តជាក់ស្តែងនៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែន សុខ ដែលជាមន្ទីរពេទ្យផ្ទាល់របស់សាកលវិទ្យាល័យ។
កម្មវិធីសិក្សាត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនៅនឹងស្តង់ដារអប់រំអន្តរជាតិ។
និស្សិតទទួលបានបទពិសោធន៍ការងារព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែន សុខ ដែលជាមន្ទីរពេទ្យផ្ទាល់របស់សាកលវិទ្យាល័យ។
សហគមន៍សិក្សាដែលមានភាពចម្រុះ និងមានទស្សនៈសកល។
លោក លោកស្រីសាស្ត្រាចារ្យ និងអ្នកជំនាញមានបទពិសោធន៍បង្រៀនក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗ។
ការអប់រំដែលរៀបចំនិស្សិតឲ្យមានភាពជោគជ័យក្នុងអាជីពផ្នែកសុខាភិបាល និងវិស័យផ្សេងៗ។
ការចូលរៀននៅ សាកលវិទ្យាល័យអន្តរជាតិ បើកទូលាយសម្រាប់និស្សិតដែលមានលក្ខណៈសម្បត្តិសមស្រប និងមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ទាំងក្នុង វិស័យសុខាភិបាល និង ក្រៅវិស័យសុខាភិបាល។ សាកលវិទ្យាល័យស្វាគមន៍ទាំងបេក្ខជនក្នុងស្រុក និងអន្តរជាតិ ដែលបំពេញតាមលក្ខខណ្ឌសិក្សាដែលបានកំណត់។
និស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សានៅ សាកលវិទ្យាល័យអន្តរជាតិ អាចទាក់ទងទៅកាន់ ការិយាល័យទទួលពាក្យចូលរៀន ដើម្បីទទួលបានព័ត៌មានបន្ថែមអំពី កម្មវិធីសិក្សា លក្ខខណ្ឌចូលរៀន និងកាលបរិច្ឆេទចុះឈ្មោះ។
សាកលវិទ្យាល័យអន្តរជាតិ ផ្តល់ជូននូវកម្មវិធីសិក្សាច្រើនប្រភេទ ដែលត្រូវបានរៀបចំឡើងដើម្បីបណ្តុះបណ្តាលនិស្សិតឲ្យមានសមត្ថភាពសម្រាប់អាជីពវិជ្ជាជីវៈនាពេលអនាគត។ សាកលវិទ្យាល័យផ្តល់ការអប់រំទាំងក្នុង វិស័យសុខាភិបាល និង ក្រៅវិស័យសុខាភិបាល ដោយផ្តោតសំខាន់លើទាំង ចំណេហដឹងទ្រឹស្តី និង ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង។
និស្សិតទទួលបានអត្ថប្រយោជន៍ពី បរិក្ខារសិក្សាទំនើប គ្រូបង្រៀនមានបទពិសោធន៍ និង អិកាសអនុវត្តជាក់ស្តែង ដែលជួយពង្រឹងជំនាញ និងបទពិសោធន៍ក្នុងការសិក្សា។
➡️ សូមស្វែងយល់អំពីកម្មវិធីសិក្សារបស់យើង ដើម្បីស្វែងរកមុខវិជ្ជាដែលសមស្របបំផុតសម្រាប់ គោលដៅសិក្សា របស់អ្នក។